khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកពាមជរ
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ឃុំស្វាយភ្លោះ ឃុំព្រែកក្របៅ និងឃុំកោះចេក ក្នុងស្រុកពាមជរ ខេត្តព្រៃវែង នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសាលាឃុំស្វាយភ្លោះ ដោយមានអ្នកចូលរួមសរុបចំនួន៣៣នាក់។

    នៅក្នុងឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានក្រុម បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន ប៉ុស្តិ៍ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ផងដែរ ហើយនៅពេលខាងមុខនេះ ព្រឹទ្ធសភា រដ្ឋសភា នឹងធ្វើសមាជរួមគ្នាទៅលើកសិកម្ម ការងារក្រៅប្រព័ន្ធ និងការគាំពារសង្គម ឱ្យស្របទៅនឹងយុទ្ធសាស្ត្រ
    បច្ចុកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

    ពិធីសំណេះសំណាលនាពេលនេះ គឺចុះមកជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ ដើម្បីស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងាររបស់ឃុំ ទិសដៅ និងមតិ យោបល់ ការលើកឡើងអំពីបញ្ហាប្រឈម សំណូមពរ របស់ក្រុមប្រឹក្សាឃុំ ស្មៀន និងប៉ុស្តិ៍នគរបាល ក្នុងការផ្តល់ជាសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមគ្នារិះរកវិធីដោះស្រាយ
    ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២